Toul Kork 012/ 016 859575 | Pasteur BKK1 branch 010/ 099 859575
តើការបិតធ្មេញសដែលមិនត្រឹមត្រូវតាមបច្ចេកទេសនឹងមានផលប៉ះពាល់អ្វីខ្លះ?

សំនួរ៖
១) តើការបិតធ្មេញសដែលមិនត្រឹមត្រូវតាមបច្ចេកទេសនឹងជួបផលប៉ះពាល់អ្វីខ្លះ?

ចម្លើយ៖

សេវាកម្មបិតធ្មេញឲ្យសគឺជាវិធីសាស្ត្រមួយដែលល្អក្នុងការកែសោភណ្ឌភាពធ្មេញថ្មីឲមានស្នាមញញឹមស្រស់ស្អាត និងមានទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែបើការទទួលសេវាកម្មនេះមិនបានល្អ ឬការផ្តល់សេវាកម្មនេះដោយមិនបាន ត្រឹមត្រូវតាមបច្ចេកទេសវិញនោះ យើងនឹងទទួលនូវផលប៉ះពាល់ ដូចជា
·        ធ្មេញដុះស្នឹម
·        ធ្មេញងាយបែក
·        ងាយពុកធ្មេញ
·       ស្រៀវធ្មេញ
·        និងធ្វើឲ្យប្រឈមនិងជម្ងឺរលាកអញ្ចាញធ្មេញថែមទៀត 
·        ផលដែលប៉ះពាល់ខ្លាំងជាងនេះទៅទៀតនោះ គឺការឆាបធ្មេញធម្មជាតិដោយគ្មានបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឲ្យបាត់បង់ធ្មេញធម្មជាតិជារៀងរហូត និងធ្វើឲ្យយើងឆាប់ពុកធ្មេញ

សូមជ្រើសរើស ទន្តបណ្ឌិតជំនាញ និងផលិតផលដែលមានគុណភាព ឲ្យបានត្រឹមត្រូវ ជៀសវាងទទួលនូវផលប៉ះពាល់ដូចខាងលើ សូមអរគុណ!។




 


សំនួរ៖

២)តើគួរថែទាំមាត់ធ្មេញបែបណាខ្លះបន្ទាប់ពីការបិតធ្មេញឲ្យស?
ចម្លើយ៖
ជាទូទៅដើម្បីថែរក្សាធ្មេញឲ្យបានល្អយើងគម្បីត្រូវទៅពិនិត្យ និងសម្អាតធ្មេញឲ្យបានទៀងទាត់៦ខែម្តងជាមួយនឹងទន្តបណ្ឌិត។ សម្រាប់អ្នកដែលបានបានប្រើប្រាស់សេវាកម្មបិតធ្មេញសវិញ ត្រូវតែបង្កើនការយកចិត្តទុកថែទាំធ្មេញពិសេសគឺការកោសសម្អាតកំណកកំបោរធ្មេញឲ្យបានទៀងទាត់៦ខែម្តង។ដើម្បីកាត់បន្ថយការប្រឈមខ្ពស់ទៅនឹងរោគពុកធ្មេញដែលបណ្តាលមកពី៖ស្នឹមនៅលើធ្មេញដែលកកើតពីអាហារដែលមានជាតិពណ៌ខ្លាំង
• មិនតត្រូវញាុំ
អាហារក្តៅ ឬត្រជាក់ខ្លាំងក្នុងដំណាក់កាលដំបូង ដែលជាកក្តាបណ្តាលឲ្យស្រៀវធ្មេញ
ចៀសវាងអាហាររឹង ដែលត្រូវប្រើកម្លាំងខ្លាំងក្នុងការទំពា ដែលធ្វើឲ្យបែកគ្រាប់ធ្មេញ