Toul Kork 012/ 016 859575 | Pasteur BKK1 branch 010/ 099 859575
តើព័ត៌មានអ្វីខ្លះដែលអ្នកត្រូវដឹងមុននឹងសម្រចចិត្តពត់ធ្មេញ?

សូមស្តាប់បទសម្ភាសរវាង Dr Anand Marya ជំនាញ ឯកទេសពត់ធ្មេញនៃមន្ទីរព្យាបាលធ្មេញរៀលធីស




សំនួរ៖ 

   តើការពត់តម្រង់ធ្មេញ អាចធ្វើទៅបានចាប់ពីអាយុប៉ុន្មាន?

ចម្លើយ:

ការពត់តម្រង់ធ្មេញមានច្រើនប្រភេទ ដោយមិនគិតពីអាយុរបស់អ្នកនោះទេ។ វាអាស្រ័យទៅលើការចំណាយថវិការ និងពេលវេលា បូករួមទាំងបញ្ហាធ្មេញរបស់អ្នក។

   
តើអ្វីដែលខ្ញុំគួរដឹងនិងស្វែងយល់អំពីការពត់តម្រង់ធ្មេញ?

ចម្លើយ:

ចំណុចចាប់ផ្តើមក្នុងការពត់តម្រង់ធ្មេញគឺ អ្នកត្រូវត្រួតពិនិត្យធ្មេញរបស់អ្នក ជាមួយអ្នកឯកទេសពត់តម្រង់ធ្មេញជាមុនសិន
បន្ទាប់មកទន្តបណ្ឌិតនឹងប្រាប់អំពីបញ្ហានិង លក្ខខណ្ឌផ្សេងដែលមាននៅក្នុងមាត់របស់អ្នក  ព្រមទាំង ខាំពុម្ពថតចំលងពុម្ពធ្មេញ និងថតកាំរស្មីអិុចលើធ្មេញ ឬសធ្មេញ និងទំរង់មុខរបស់អ្នក ដើម្បីសិក្សា លើភាពខុសប្រក្រតីនៃកំណាំធ្មេញ និងការប្រែប្រួលផ្សេងៗ។សូមប្រឹក្សាជាមួយ Dr ឯកទេសយ៉ាងតិច២នាក់មុននឹងសម្រេចចិត្តពត់ធ្មេញ ជៀសវាងការបាត់បង់ធ្មេញធម្មជាតិ និងប្រើរយៈពេលយូរក្នុងក្នុងការពត់ធ្មេញ