Toul Kork 012/ 016 859575 | Pasteur BKK1 branch 010/ 099 859575
Bad smell

 

សំណួរ: តើមូលហេតុអ្វីបណ្តាលអោយមានក្លិនមាត់មិនល្អ? 

ចម្លើយ: មានមូលហេតុច្រើនយ៉ាងបណ្តាលអោយមានក្លិនមាត់មិនល្អ ប៉ុន្តែមូលហេតុចំបងបំផុតគឺ បណ្តាលពីការកើនឡើងនៃមេរោគក្នុងមាត់។ វិធីងាយស្រួលបំផុតដើម្បីការពារ ការកើនឡើងនៃមេរោគគឺត្រូវដុសធ្មេញ និងសំអាតអណ្តាត ទាក់អំបោះចន្លោះធ្មេញ និងទៅជួបពេទ្យធ្មេញអោយបានញឹកញាប់រៀងរាល់ 6ខែម្តង។

 សំណួរ: តើខ្ញុំត្រូវធ្វើពិសោធន៏ (Test) យ៉ាងដូចម្តេចដើម្បីអោយដឹងពីក្លិនមាត់មិនល្អ? 

ចម្លើយ: មានវិធី ២-៣ យ៉ាងដើម្បីពិសោធន៏អោយដឹងពីក្លិនមាត់ដែលអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯង។ អ្នកអាចអោយមិត្តភ័ក្រ្តជិតស្និទ្ធ ឬ មនុស្សជាទីស្រលាញ់ហិតក្លិនដង្ហើមអ្នក តែវិធីនេះអាចជាវិធីមិនងាយស្រួល ឬ អាចអោយយើងមានអារម្មណ៍ខ្មាស់អៀន។ លោកអ្នកអាចសាកល្បងលិឍខ្នងដៃខ្លួនឯងទុកអោយទឹកមាត់ស្ងួត ហើយហិតក្លិន។ បើសិនលើខ្នងដៃមានក្លិនអាក្រក់ វាអាចជាសញ្ញានៃការធំក្លិនមាត់។ វិធីងាយមួយទៀតគឺ យកដុំសំឡីជូតអូសលើអណ្តាត ហើយហិតមើល បើសិនមានក្លិនអាក្រក់គឺអ្នកមានបញ្ហាក្លិនមាត់ហើយ។

សំណួរ: ខ្ញុំដុសសំអាតធ្មេញទៀងទាត់ ហេតុអ្វីបានជាខ្ញុំនៅតែមានក្លិនមាត់មិនល្អ?

ចម្លើយ: ក្លិនមាត់អាក្រក់រុំារ៉ៃអាចជាសញ្ញានៃជំងឺមួយចំនួនដូចជាជំងឺអញ្ចាញធ្មេញ ទឹកនោមផ្អែម ជំងឺបំពង់ក ឬ ជំងឺសួត។ វាអាចបណ្តាលមកពីអាការៈស្ងួតក្នុងមាត់ ឬ ការប្រើប្រាស់ថ្នាំមួយចំនួនផងដែរ។ សូមអញ្ជើញមកជួបពេទ្យធ្មេញជំនាញ ឬពេទ្យធ្មេញទូទៅ ដើម្បីពិនិត្យក្លិនមាត់ និងធ្វើរោគវិនិច្ឆ័យដោយមានវិជ្ជាជីវៈ។

សំណួរ:ថ្នាំខ្ពុលមាត់ដូចជាមិនអាចបំបាត់ក្លិនបាន តើខ្ញុំគួរប្រើអ្វីផ្សេងទៀត? 

ចម្លើយ: ថ្នាំខ្ពុលមាត់ជាច្រើនមានជាតិអាល់កុល ដែលធ្វើអោយមាត់ស្ងួតនាំអោយកើតមេរោគច្រើន និងនាំអោយមានក្លិនមាត់ដដែល។ អ្នកគួរព្យាយាមប្រើថ្នាំខ្ពុលមាត់គ្មានជាតិអាល់កុល និងដុសសំអាតអណ្តាតផង។ អ្នកអាចរកទិញឧបករណ៏កោសសំអាតអណ្តាតនៅតាមបណ្តារផ្សារនានា ឬមកជួបពេទ្យធ្មេញដើម្បីទទួលការណែនាំបន្ថែមពីវិធីបំបាត់ក្លិនមាត់។